Posted on Leave a comment

តើពាក្យ «អភ័យ» មានន័យដូចម្ដេច ?


អភ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អភយ ) ការឥតភ័យ, ឥតខ្លាច; ការមិនប្រកាន់ទោស, មិនយកទោស, មិនចាប់ទោស; ការមិនបៀតបៀនឲ្យភិតភ័យ : ឲ្យអភ័យ; គួរដល់អភ័យ; បានអភ័យអំពី . . . ។ ប្រើជា គុ. ក៏បាន “ដែលឥតភ័យ” : ប្រទេសអភ័យ; សត្វអភ័យ ។ វេវ. និរភ័យ ឬ និភ៌យ ។ ខ្មែរប្រើជា កិ. ក៏មាន “មិនឲ្យមានភ័យ; មិនឲ្យមានទោស, មិនប្រកាន់ទោស” : សូមអភ័យ ឬ សូមអភ័យទោស សូមកុំប្រកាន់ទោស, កុំចាប់ទោស : សេចក្ដីគួរពុំគួរ សូមអភ័យទោស ( បែបសេចក្ដីគោរពសម្រាប់ប្រើក្នុងខាងចុងសំបុត្រ, ចុតហ្មាយ, ដីកាទាំងពួង; ត្រង់ខាងចុងបន្ទាប់ពាក្យ សូម ត្រូវបញ្ចូលពាក្យតាមថ្នាក់បុគ្គល : . . . សូមព្រះរាជទាន . . ., . . . សូមទ្រង់ . . ., . . . សូមមេត្តា . . . ) ។ អភ័យឯកសិទ្ធិ ( —អែក-កៈសិត ) ន. ( បា. < អភយ “ការឥតន័យ, ការមិនប្រកាន់ទោស, . . . ” + ឯក “មួយ; ដោយឡែក, ផ្សេង; ពិសេស” + សិទ្ធិ “អំណាច, ច្បាប់, សេចក្ដីសម្រេចតាមអំណាចច្បាប់” ) អំណាចដោយឡែកការពារមិនឲ្យភ័យ; ច្បាប់ពិសេសសម្រាប់ជនមួយរូបឬមួយក្រុម ដែលមិនទួទៅដល់ជនឯទៀត; សេចក្ដីសម្រេចតាមអំណាចច្បាប់ផ្សេងដោយឡែកសម្រាប់លស់លាឲ្យរួចពន្ធ : អភ័យឯកសិទ្ធិរបស់សភា, អភ័យឯកសិទ្ធិរបស់អង្គទូត ។ ( ម. ព. សិទ្ធិ និង ឯកសិទ្ធិ ផង ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អភយ ( អៈភៈយៈ ), ដូចជា អភយដ្ឋាន ឬ —ប្រទេស ឋានឬប្រទេសដែលឥតភ័យ : ព្រៃនោះធំស្ងាត់មែន ប៉ុន្តែជាអភយដ្ឋាន ។ អភយទាន ការឲ្យអភ័យ; ការឲ្យជីវិត ( ជីវិតទាន ) ។ អភយន្តរាយ ( < អភយ + អន្តរាយ ) ដែលឥតភ័យនិងអន្តរាយ ។ អភយវ័ន ព្រៃដែលឥតភ័យ, ដែលពុំគួរខ្លាច ។ អភយូបទ្រព ( < អភយ + ឧបទ្រព ) ដែលឥតភ័យឥតឧបទ្រព ។ អភយូបសគ្គ ឬ —ស័គ្គ ( < អភយ + ឧបសគ្គ ) ដែលឥតភ័យឥតឧបស័គ្គ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply