Posted on Leave a comment

តើពាក្យ «អភ័ព្វ» មានន័យដូចម្ដេច ?


អភ័ព្វ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អភព្វ; សំ. អភវ្យ, ខ្មែរផ្លាស់ វ ជា ព ប្រើជា អភព្យ ឬ អភ័ព្យ ) ដែលមិនគួរ, ពុំគួរដល់កិច្ចការ, ដែលពុំអាច; ដែលឥតសំណាងល្អ, មានសំណាងតិច; ដែលឃ្វាងចាកប្រយោជន៍ឬឃ្វាងចាកមគ្គផល ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “ដែលឥតភ័ព្វ, ដែលមានសំណាងតិច; ដែលទំនុកបម្រុងគេឬធ្វើគុណទៅរកគេហើយច្រើនតែត្រឡប់ជាបានទោសមកវិញ”
ឧទាហរណ៍៖ មនុស្សអភ័ព្វ; ខ្ញុំអភ័ព្វណាស់ ។

                       ព. ផ្ទ. ភ័ព្វ ឬ ភ័ព្យ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អភព្វ អ. ថ. អៈភ័ប-ពៈ, ដូចជា អភព្វជាតិ ឬ អភព្វដ្ឋាន កំណើតអភ័ព្វ ។ អភព្វបុគ្គល បុគ្គលអភ័ព្វ ។ ព. វិ. ពុ. បុគ្គលដែលមិនគួរបួសក្នុងពុទ្ធសាសនា . . . ( ព. ផ្ទ. ភព្វបុគ្គល ) ។ អភព្វរូប សភាពពុំសមគួរ; ដែលមានសភាពពុំសមគួរ; ការឃ្វាងចាកប្រយោជន៍ឬចាកលាភ; សេចក្ដីទុក្ខ ( ព. ផ្ទ. ភព្វរូប ) ។ អភព្វាគមន៍ ( —គំ; បា. អភព្វ + អាគមន “ការមក, ការដល់; ការបានសម្រេច” ) អ្នកដែលមានឧបនិស្ស័យស្ដើងស្ដួចឬដែលមានសំណាងតិច ពុំអាចនឹងសម្រេចមគ្គផលបាន ( បើស្ត្រីជា អភព្វាគមនា អ. ថ. —គៈមៈ— ) ។ ល ។ ( ព. កា. ប្រើជា អភព្វា, អភព្វោ ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply