Posted on Leave a comment

តើពាក្យ «អភូត» មានន័យដូចម្ដេច ?


អភូត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមិនកើត, មិនមាន; ដែលមិនពិត, មិនមែន, ពុំប្រាកដ ។
ឧទាហរណ៍៖ ពាក្យអភូត ពាក្យមិនពិត ( ខ្មែរប្រើក្លាយជា ភូត “មិនពិត” : ពាក្យភូត, ភូតភរ ) ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈភូតៈ, ដូចជា អភូតការណ៍ ឬ —ហេតុ ការណ៍ឬហេតុមិនពិត ។ អភូតបុព្វ ដែលមិនធ្លាប់មាន, មិនដែលមាន ។ អភូតវាចា ឬ —វាទ សម្ដីមិនពិត ។ អភូតវាទិន ឬ —វាទី អ្នកដែលច្រើនតែនិយាយពាក្យមិនពិត ( បើស្រ្តីជា អភូតវាទិនី ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply