Posted on Leave a comment

តើពាក្យ «អភិសេក» មានន័យដូចម្ដេច ?


អភិសេក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អភិឞេក ) ការស្រោចទឹកក្លស់ទឹកស័ង្ខ ( លើព្រះសិរ្ស៍លោកអ្នកមានបុញ្ញាភិនីហារ ) សន្មតឲ្យឡើងពេញទីជាក្សត្រិយ៍ទ្រង់រាជ្យ ( ម. ព មុទ្ធាភិសេក ផង ) ។ ការប្រោះព្រំបាចសាចគ្រឿងគន្ធពិដោរថ្វាយពរថ្វាយជ័យចំពោះព្រះពុទ្ធរូបដែលកសាងថ្មី ក៏ហៅ អភិសេក ដែរ។
ឧទាហរណ៍៖ អភិសេកព្រះ ( ធ្វើតាមដំណើររឿង កាលដែលព្រះសក្យមុនីគោតម ទ្រង់បានត្រាស់ជាព្រះពុទ្ធរួចស្រេចហើយ, ក្នុងវេលាភ្លាមៗនោះ, ពួកទេវតានំាគ្នាមកប្រោះព្រំបាចសាចគ្រឿងគន្ធពិដោរទិព្វថ្វាយពរសព្ទសាធុការថា “ព្រះពុទ្ធឈ្នះមារហើយ ! មារមានចិត្តបាបចាញ់ព្រះអង្គហើយ !” ។ ពាក្យ អភិសេក នេះខ្មែរប្រើជា កិ. ផងក៏មាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply