អភិលក្ខិតកាល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អភិ-លក្ខិត “ដែលកំណត់ទុក” + កាល ឬ សមយ; សំ. អភិ-លក្សិត— ) កាលឬសម័យដែលកំណត់ទុក ( ដូចយ៉ាងថ្ងៃមាឃបូជា, វិសាខបូជា, ថ្ងៃត្រូវធ្វើទក្ខិណានុប្បទានចំពោះបុព្វបុរស, ថ្ងៃរំឭកគុណឬរំឭកដល់ហេតុណាមួយជាដើម ដែលត្រូវធ្វើរៀងរាល់ឆ្នាំ )។
ឧទាហរណ៍៖ ថ្ងៃ ១៥ កើតខែមាឃ និងខែពិសាខរៀងរាល់ឆ្នាំ ជាអភិលក្ខិតសម័យនៃការប្រជុំគ្នាធ្វើមាឃបូជា, ធ្វើវិសាខបូជា នៃពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖