Posted on Leave a comment

តើពាក្យ «អភិមង្គល» មានន័យដូចម្ដេច ?


អភិមង្គល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) មង្គលដ៏ឧត្តម, ហេតុដែលនាំឲ្យមានសេចក្ដីចម្រើនក្រៃលែង, អភិវុឌ្ឍករណ៍ ( ព. កា. ប្រើជា អភិមង្គល៍ ( អៈភិមង់ ) ក៏បាន។
ឧទាហរណ៍៖ ព្រះពុទ្ធស្ដេចទ្រង់ ប្រទានអភិមង្គល៍ ដោយព្រះឱវាទ ឲ្យសត្វលោក តាំងចិត្តឲ្យស្អាត កុំឲ្យគ្រោតគ្រាត ច្របូកច្របល់ ។ ប្រព្រឹត្តប្រតិបត្តិ កម្ចាយកម្ចាត់ ធម៌ជាអកុសល ជម្រះសន្ដាន ឲ្យបានលុះដល់ អរិយមគ្គផល ដល់និព្វានហោង ។ ឬ មួយបែបទៀតថា : អ្នកកាន់សីលគង់ កបដោយអភិមង្គល៍ សព្វទិនរាត្រី ប្រាកចាកឧបទ្រព កបដោយសិរី ចម្រើនសួស្ដី ឥតបីមោះហ្មង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply