អភិធជមហារដ្ឋគុរុ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ស.; បា. អភិទ្ធជ + មហា + រដ្ឋ + គរុ ; សំ. អភិធ្វជ + មហា + រាឞ្រ្ត + គុរុ ) គ្រូនៃមហារដ្ឋដូចជាទង់ដ៏ខ្ពស់ ។ ឋានន្តរជាសមណស័ក្ដិថ្នាក់ខ្ពស់បំផុត ឡើងពីថ្នាក់ អគ្គមហាបណ្ឌិត មក, ជាសមណស័ក្ដិដែលរដ្ឋាភិបាលតាំងព្រះមហាថេរជាអ្នកប្រាជ្ញក្នុងសហភាពភូមា ។ ក្នុងបុរាណសម័យ, កាលដែលប្រទេសភូមាមានព្រះមហាក្សត្រិយ៍គ្រប់គ្រងរាជសម្បត្តិនៅឡើយ, ព្រះរាជាទ្រង់តាំងព្រះមហាថេរជាអ្នកប្រាជ្ញធំអង្គណាមួយជា ព្រះអភិធជមហារាជគុរុ ជាមហារាជគ្រូក្នុងព្រះរាជាណាចក្រភូមា; លុះចំណេរកាលមកដល់បច្ចុប្បន្នសម័យនេះ ប្រទេសភូមាមានឯករាជ្យជាសាធារណរដ្ឋ ហៅថា សហភាពភូមា ទៅវិញ, រដ្ឋាភិបាលក៏បំប្លែងសមណស័ក្ដិនេះជា អភិធជមហារដ្ឋគុរុ តាមសម័យនិយម, បានតាំងមហាថេរថ្នាក់ អគ្គមហាបណ្ឌិត ច្រើនរូបក្នុងសហភាពភូមាឲ្យឡើងកាន់សមណស័ក្ដិនេះ ។ ដល់មក ព. ស. ២៥០០ រដ្ឋាភិបាលសាធារណរដ្ឋភូមា បានសុំតាំងមហាថេរបរទេស ៤ រូបគឺ មហាថេរ ប្រទេសស្រីលង្កា, ប្រទេសកម្ពុជា, ប្រទេសថៃឡងដ៍, ប្រទេសលាវ ឲ្យមានសមណស័ក្ដិជា អភិធជមហារដ្ឋគុរុ ផងដែរ ដោយមិត្តភាព ទាំងខាងពុទ្ធចក្រទាំងខាងអាណាចក្រ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖