អភិណ្ហ
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា. < អភិណ្ហំ; សំ. អភីក្សណម៑ ) រឿយៗ, ញយៗ, ញឹកញយ ។ សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អភិណ្ហគមនាគមន៍ ( —គៈមៈនាគំ ) ការទៅមករឿយៗ : ធ្វើអភិណ្ហគមនាគមន៍ ។ អភិណ្ហប្បច្ចវេក្ខណៈ ( អៈភិន-ហ័ប-ប៉័ច-ចៈវ៉េក-ខៈណៈ ) ការពិចារណាឃើញរឿយៗ, ការរំពឹងឃើញរឿយៗថា “ខ្លួនអញគេចមិនរួចពីជរា, —ពីព្យាធិ, —ពីមរណៈ, —ពីសេចក្ដីព្រាត់ប្រាសនិរាស, ខ្លួនអញមានអំពើល្អអាក្រក់ជារបស់ខ្លួនអញ” ( ព. ពុ. ) ។ អភិណ្ហសន្និបាត ការប្រជុំគ្នារឿយៗឬញឹកញយ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖