Posted on Leave a comment

តើពាក្យ «អព្វោហារិក» មានន័យដូចម្ដេច ?


អព្វោហារិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < ន > អ “មិន, ពុំ, មិនមាន, ឥត” + វោហារ “ពាក្យ, សម្ដី” + ឥក “ប្រកប, មាន”, ផ្លាស់ វ ជា ព > ព្វ ឲ្យមានសំឡេងធ្ងន់ស្មើគ្នានឹង សំ. ព្រោះ សំ. អវ្យាហារិក < អ + វ្យាហារ + ឥក ) ដែលមិនប្រកបដោយវោហារឬដែលមិនមានវោហារ គឺដែលប្រាកដជាមាន ប៉ុន្តែល្អិតណាស់ឬកំបាំងណាស់ ពិបាកនិយាយប្រាប់គ្នា ឬនិយាយប្រាបគ្នាមិនកើត ( ដូចជា ថ្មឬក្រួស សឹងមានវត្ថុ ៨ យ៉ាងនៅនោះគឺ ដី, ទឹក, ភ្លើង, ខ្យល់, សម្បុរ, ក្លិន, ចំហាយ, ឱជារស; វត្ថុ ៣ យ៉ាងគឺ ទឹក, ភ្លើង, ខ្យល់ ដែលប្រាកដជាមាននៅនាថ្មឬក្រួសនោះជា អព្វោហារិក ព្រោះគ្រាន់តែមានមែន ប៉ុន្តែល្អិតណាស់កំបាំងណាស់ ពិបាកនិយាយប្រាប់គ្នា ។ ពុំនោះដូចសុរាដែលគេដាក់បន្តិចបន្តួចក្នុងសម្ល ផ្សំជាគ្រឿងកាត់ចម្អាប មានក្លិនមិនប្រាកដជាសុរាឡើយយ៉ាងនេះក៏ជា អព្វោហារិក . . . ។ ព. កា. ប្រើជា អព្វោហារិកា, —កោ, —កំ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply