Posted on Leave a comment

តើពាក្យ «អព្ភាន» មានន័យដូចម្ដេច ?


អព្ភាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការទាញត្រឡប់ឬទាញចូលមកវិញ; ការត្រឡប់រាប់រកយកជាគ្នាវិញ ។ ព. វិ. ពុ. ការដែលភិក្ខុសង្ឃមានចំនួនយ៉ាងតិចត្រឹម ២០ រូបប្រជុំគ្នាក្នុងសីមា ឲ្យភិក្ខុមួយរូបសូត្រកម្មវាចាប្រកាសសេចក្ដីចំពោះភិក្ខុដែលត្រូវអាបត្តិសង្ឃាទិសេស ហើយបាននៅបរិវាសនិងមានត្តគ្រប់កាលកំណត់រាត្រីហើយ ដើម្បីរាប់រកភិក្ខុនោះយកជាគ្នាទុកថាជាអ្នកបរិសុទ្ធដូចដើមវិញ
ឧទាហរណ៍៖ ធ្វើអព្ភាន, ឲ្យអព្ភាន, សូត្រអព្ភាន។

                    អព្ភានកម្ម ( —នៈ— ) ការធ្វើអព្ភាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply