Posted on Leave a comment

តើពាក្យ «អព្ភន្តរ» មានន័យដូចម្ដេច ?


អព្ភន្តរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អភ្យន្តរ ឬ អភ្យាន្តរ ) ខាងក្នុង, ប៉ែកខាងក្នុង, ចន្លោះឬរវាងខាងក្នុង; កណ្ដាល, ទីចំពាក់កណ្ដាល ។

                      ឈ្មោះមាត្រារង្វាស់មួយប្រភេទប្រវែង ៧ ព្យាម គឺ ២៨ ហត្ថ

ឧទាហរណ៍៖ ចម្ងាយ ៧ អព្ភន្តរ ចម្ងាយ ៤៩ ព្យាម ឬ ១៩៦ ហត្ថ ( ព. ពុ. ) ។

                      បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ័ប-ភ័ន-តៈរ៉ៈ, ដូចជា អព្ភន្តរកិរិយា កិរិយាខាងក្នុង គឺកិរិយាក្រឹតដែលចុះ អន្ត-បច្ច័យ ឬ មាន-បច្ច័យ ជាវិសេសនៈនៃនាមនាម ( ពាក្យប្រើក្នុងវេយ្យាករណ៍បាលីនិងសំស្ក្រឹត ) ។
អព្ភន្តរត្ថ ឬ អព្ភន្តរ័ត្ថ ( —រ៉ាត់-ថៈ ឬ —រ៉ាត់ ) រូបសេចក្ដីដែលនៅក្នុងអព្ភន្តរសញ្ញា ( លេខក្នុង ), ដូចជា កាលព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់ជិតចូលបរិនិព្វាន ទ្រង់ត្រាស់ផ្ដាំថា “អ្នកទាំងឡាយចូរកុំប្រមាទ ! ” ។ សេចក្ដីអធិប្បាយក្នុង គឺសេចក្ដីពន្យល់ម្ដងមុន ( ដែលមានអធិប្បាយក្រោយថែមទៀតឲ្យរឹតតែច្បាស់លាស់ឡើង ) ។ ព. ផ្ទ. ពាហិរត្ថ ឬ ពាហិរ័ត្ថ ។

                       អព្ភន្តរសញ្ញា ( បា. ស. ) ពាក្យសន្មតហៅវណ្ណយុត្ត ដែលពួកវេយ្យាករណបណ្ឌិតក្នុងប្រទេសអឺរ៉ុបបង្កើតឡើង សម្រាប់ប្រើរាំងពាក្យឬសេចក្ដីនីមួយ, មានរូបសណ្ឋានពីរបែបគឺ ” ” ឬ << >> សម័យសព្វថ្ងៃនេះខ្មែរក៏ប្រើដែរ ។ ម. ព. អព្ភន្តរត្ថ និង អព្ភន្តរសព្ទ ផង ។
អព្ភន្តរសព្ទ ឬ —ស័ព្ទ សព្ទក្នុងអព្ភន្តរសញ្ញា គឺពាក្យដែលនៅក្នុងវណ្ណយុត្តិ ” ” នេះ ឬ << >> នេះ, ដូចជា បរាជ័យ “ចាញ់” ; អបរាជ័យ “ឈ្នះ; ជម្នះ” ។

                       អព្ភន្តរសីមា អពទ្ធសីមាដែលសន្មតទីក្នុងព្រៃសុទ្ធ កំណត់ត្រឹម៧អព្ភន្តរជុំវិញរៀងរាល់ខ្លួន ( ព. វិ. ពុ. ។ ម. ព. ពទ្ធសីមា និង អពទ្ធសីមា ផង ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply