Posted on Leave a comment

តើពាក្យ «អពល» មានន័យដូចម្ដេច ?


អពល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលឥតកម្លាំង, ខ្សោយ; ដែលឥតរេហ៍ពល; ដែលមិនមែនជាពល; ឥត្ថី. អពលា ( ព. កា. ) ។ អពលា ប្រែថា “ស្ត្រី” ក៏បាន ព្រោះជាមនុស្សរមែងតែខ្សោយជាងបុរស។
ឧទាហរណ៍៖ ព. កា. ថា ខ្លួនវាជាស្រីអពលា កុំជេរវាយគ្នាឥតប្រណី ខ្លួនឯងជាប្រុសគ្នាជាស្រី ឯងធ្វើជាប្ដីត្រូវទ្រាំអត់ ។ ខុសម្ដងឆ្គងម្ង៉ៃកុំប្រកាន់ ក្នាញ់គ្នាន់ដោយចិត្តឥតអំណត់ ទោះបីម្ដេចម្ដាត្រូវខាំមាត់ ទប់ចិត្តកាន់កត់ទើបបានសុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply