អពមង្គល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អវមង្គល < អវ “ចុះ; ទាប; ប្រាសចាក; ឥត; . . .” + មង្គល “សេចក្ដីសុខ, សេចក្ដីចម្រើន, ហេតុដែលជាកំណើតនៃសេចក្ដីសុខ-ចម្រើន; ស្រីសួស្តី”, ខ្មែរប្រើ វ > ព ) សេចក្ដីមិនចម្រើន; ហេតុដែលនាំឲ្យវិនាស, ឲ្យអាប់ឱន ។
ឧទាហរណ៍៖ ហេតុ ឬអំពើណាដែលនាំឲ្យវិនាសបើទុកជាសន្មតឬជឿថាជាមង្គល ក៏គង់នៅជាអពមង្គលតាមធម្មតាដូច្នោះឯង, យើងទាំងអស់គ្នាសុទ្ធតែជាអ្នកត្រូវការដោយមង្គល, ប្រយ័ត្ន ! ក្រែងលោភ័ន្តច្រឡំលើអពមង្គលទៅវិញ ! ។
ប្រើជា គុ. ផងក៏បាន “ដែលប្រាសចាកមង្គល, ដែលឃ្វាងផុតពីមង្គល” ។
ឧទាហរណ៍៖ អំពើអពមង្គល; មនុស្សអពមង្គល ( វេវ. អបមង្គល; ព. ផ្ទ. មង្គល ។ ម. ព. អបមង្គល ក្នុងពាក្យ អប និ. ផង ) ។
ការធ្លាក់ចុះក្រទ្រព្យសម្បត្តិ គ្រោះថ្នាក់ដែលបណ្តាលឱ្យដល់នូវសេចក្តីវិនាសទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ ដំណើរខ្វះសេចក្តីសុខចម្រើន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖