អបលក្ខណ៍ ឬ –លក្សណ៍
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រាសចាកលក្ខណៈល្អ គឺដែលឥតលក្ខណ៍, ហិនលក្ខណ៍, ខាតលក្ខណ៍; ឥតបុណ្យ, សំណាងអាក្រក់; ឥតតម្លៃ, ថោកទាប។
ឧទាហរណ៍៖ មនុស្សអបលក្ខណ៍; របស់អបលក្ខណ៍ (ដើម្បីឲ្យងាយអាន, សរសេរជា អបល័ក្ខណ៍ ឬ –ល័ក្សណ៍ ក៏បាន)។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖