Posted on Leave a comment

តើពាក្យ «អប្បិយ» មានន័យដូចម្ដេច ?


អប្បិយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គលឬអ្វីៗដែលមិនជាទីស្រឡាញ់ ( បុំ. ប្រើជា អប្បិយោ; ឥត្ថី. ឬ បុំ. ពហុ. ជា អប្បិយា ក៏បាន; ព. កា. កវីច្រើនប្រើ អប្រីយ៍ ) : រីជនអប្រីយ៍ ទោះប្រុសទោះស្រី អាប់ឥតលក្ខណា គេច្រើនចៀសវាង ពុំចង់សន្ទនា ព្រោះគេយល់ថា អាប់កេរ្តិ៍អាប់យស ។ បទរាយ, ខ្មែរច្រើនប្រើ អប្រិយ ឬ អប្រីយ៍ ជាង ( អប់-ប្រី ) : មនុស្សអប្រិយ; ពាក្យអប្រិយ; របស់អប្រីយ៍ ។ រៀងភ្ជាប់ពីខាងដើមសព្ទដទៃ ប្រើ អប្បិយ ឬ អប្រិយ ( អ័ប-ប៉ិយ៉ៈ ឬ —ប្រិយ៉ៈ ), ដូចជា អប្បិយជន ឬ អប្រិយ— ជនមិនជាទីស្រឡាញ់ ។ អប្បិយបុត្ត ឬ អប្រិយបុត្រ បុត្រដែលមាតាបិតាស្អប់, កូនសម្អប់ ។ អប្បិយភណ្ឌ ឬ —វត្ថុ ឬក៏ អប្រិយព័ស្តុ របស់ដែលពុំគួរស្រឡាញ់, របស់សម្អប់ ។ អប្បិយភាព ឬ អប្រិយ— ភាពអប្រិយ ។ អប្បិយវាចា, ‌‌ —វាទ ឬ អប្រិយពាក្យ សម្ដីដែលមិនជាទីស្រឡាញ់ ។ អប្បិយវាទី ឬ អប្រិយវាទិន អ្នកដែលច្រើនតែនិយាយសម្ដីឲ្យគេស្អប់ ( បើស្ត្រីជា អប្បិយវាទិនី ឬ អប្រិយ— ) ។ អប្រិយសព្ទ ឬ —ស័ព្ទ សំឡេងឬសូរមិនជាទីស្រឡាញ់ គឺមិនគួរឲ្យចង់ឮចង់ស្ដាប់។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ឬ សំ. ) ដែលមិនជាទីស្រឡាញ់, ដែលពុំគួរស្រឡាញ់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply