អប្បសាន្ត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. និង សំ.; បា. អប្ប “តិច” + សន្ត “ស្ងប់; រម្ងាប់” ; សំ. អល្ប + ឝាន្ត ) ដែលមានសេចក្ដីស្ងប់តិច គឺដែលព្រួយចិត្ត, រសាប់រសល់ឬខ្វល់ចិត្ត ។ ខ្មែរប្រើជាបរិវារសព្ទផ្សំជាមួយនឹងពាក្យ អផ្សុក។
ឧទាហរណ៍៖ អផ្សុកអប្បសាន្ត អផ្សុករសាប់រសល់, អផ្សុកខ្វល់ចិត្ត, អផ្សុកខ្លំាង ( សរសេរក្លាយជា អប្សាន្ត តាមសូរសម្ដីនិយាយក៏មាន, ប្រើក្លាយមកទៀតជា អផ្សាន ក៏មាន, ត្រូវប្រើ អប្បសាន្ត ឬ អប្សាន្ត កុំប្រើ អផ្សាន ព្រោះក្លាយឃ្លាតឆ្ងាយពីពាក្យដើមណាស់ )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖