អប្បមេយ្យ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អប្រមេយ ) ដែលច្រើនរាប់ពុំបានប្រមាណពុំអស់, ដែលឥតបើគណនាត្រារាប់បាន។
ឧទាហរណ៍៖ អ្នកគោរពគុណមាតាបិតាមានផលានិសង្សនាំមកនូវសេចក្ដីសុខ-ចម្រើន ជាអសង្ខេយ្យអប្បមេយ្យ។
អប្បមេយ្យគុណ ( —ម៉ៃយ៉ៈ— ) គុណច្រើនរាប់ពុំអស់; ដែលមានគុណច្រើនរាប់ពុំអស់ ។ អ្នកដែលមានគុណអនេកអនន្ត។
ឧទាហរណ៍៖ មាតាបិតាជាអប្បមេយ្យគុណ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖