Posted on Leave a comment

តើពាក្យ «អប្បដិរូប ឬ អប្រតិ» មានន័យដូចម្ដេច ?


អប្បដិរូប ឬ អប្រតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈអ្វីៗដែលពុំគួរដល់ ដែលប្រាសចាកកិត្តិយស ការបណ្តេញចាកពួកនូវជនណាមួយដោយហេតុអប្បដិបត្តិកម្ម អំពើថោកទាបដោយឥតខ្មាសអៀន តាមក្រមបវេណីបុគ្គលដែលគេទុកជាដល់នូវអប្បដិរូបក្នុងការទទួលមត៌កទុកជាដល់នូវអប្បដិរូបក្នុងការទទួលមត៌កមានបីប្រការគឺៈ ១- ជនដែលត្រូវទោស ដោយបទបំណងសម្លាប់ម្ចាស់មត៌ក ២- ជនដែលប្តឹងបង្កាច់ម្ចាស់មត៌កជាឧក្រិដ្ឋទោស ៣- ទាយាទដែលបានដឹង ស្គាល់ឃាតករនៃសព ហើយមិនបានប្តឹងឱ្យការណ៍ដល់តុលាការ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលពុំសមគួរ, ពុំគប្បី ។
ឧទាហរណ៍៖ អំពើអប្បដិរូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply