អប់រំ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អប់បង្ហប់ផ្សែងឬបង្ហប់ចំហាយ ។ ព. ប្រ. ហាត់ចិត្ត; បង្វឹកចិត្ត; ជួសជុលចំពោះវិជ្ជាឬកិរិយាមារយាទ, ហ្វឹកហាត់ឲ្យស្ទាត់ជំនាញជាងមុន, កែឲ្យបានល្អប្រពៃជាងមុនជាលំដាប់; ខំប្រឹងបំពេញឧបនិស្ស័យឲ្យបរិបូណ៌, ខំកសាងសន្សំបុណ្យកុសលរក្សាទុកពុំឲ្យមានហ្មង, មិនឲ្យមានថ្នាំងថ្នាក់; បន្ទុំបារមី។
ឧទាហរណ៍៖ ព្រះបរមពោធិសត្វបានអប់រំបន្ទុំបារមីអស់កាលយូរអង្វែង។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្រសួងរដ្ឋមន្ត្រីកាន់កាប់មុខការផ្នែកខាងការអប់រំ, ការសិក្សា។
ឧទាហរណ៍៖ ក្រសួងអប់រំជាតិ ( ពីដើមហៅ ក្រសួងសិក្សាធិការ )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖