សហភាពបារាំង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាឈ្មោះពិសិដ្ឋឡើងដោយរដ្ឋធម្មនុញ្ញបារាំងក្នុងឆ្នាំ ១៩៤៦ ដល់សារព័ននៃរដ្ឋដែលមានប្រទេសបារាំង ខេត្តទាំងឡាយនៅអាហ្វ្រិក និងសមាគត រដ្ឋឥណ្ឌូចិនជាសមាជិក។ សហភាពនេះ បើតាមគំនិតរបស់អ្នកបង្កើតថា ចង់ឱ្យគេឃើញថា បារាំង បោះបង់លទ្ធិអាណានិគម ហើយបើកឱ្យសមាជិករាល់គ្នាមានសមភាពទាំងខាងសិទ្ធិ ទាំងខាងករណីយ កិច្ច ឥតមានរើសដល់ពូជអម្បូរ និងលទ្ធិសាសនាឡើយ។ តែដោយបារាំងនៅតែចង់តាំងខ្លួនធ្វើជាប្រធានម្នាក់ឯង ហាក់ដូចជាខ្លាដែលដណ្តើមអំពាពីសត្វដទៃយកមក ហើយលើកខ្លួនជាមេចំណែកយ៉ាងនេះ ទើបមានពាក្យនិន្ទាយ៉ាខ្លាំង ក្រោយដែលប្រទេសជាសមាជិកបានប្រកាសខ្លួនជាឯករាជ្យ ទាល់តែអស់ជីពជន្មរហូតដល់ឥឡូវនេះ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖