អបាយសំវត្តនិក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អំពើដែលនាំឲ្យអ្នកធ្វើទៅកើតក្នុងអបាយឬនាំឲ្យដល់នូវសេចក្ដីវិនាស (ហៅ អបាយសំវត្តនិកកម្ម ក៏បាន) ។ល។ ពាក្យកាព្យបញ្ជាក់អំពីអបាយមុខ ៨ យ៉ាងថា : អបាយមុខបួន បើរាប់ផ្ទួនមានប្រាំបី មួយគឺការលែងស្រី ពីរគឺក្តីសេពសុរា ។ បីគឺការចាយវាយ- ទ្រព្យខ្ជះខ្ជាយលើសមាត្រា បួនគឺល្បែងពាលាលេងភ្នាល់គ្នាបង្ហិនធន ។ ប្រាំគឺការសេពគប់ ជនឧបទ្រពជាមិត្រពន្ធ ប្រាំមួយគឺជាតិជន ខ្ជិលច្រអូសហួសប្រមាណ ។ ប្រាំពីរដើរលេងយប់ ត្រាតែងប់ពុំសូវខាន ប្រាំបីគឺរាប់អាន មើលមហោស្រពត្រាតែញៀន ។ ប្រាំបីនេះអ្នកឈ្លាស ខ្លាចវិនាសរែងអៀនប្រៀន ជួនកាលគេចវេះវៀន ព្រោះក្រែងញៀនឈប់ពុំបាន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖