អបហាស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការសើចឥតទំនង, ឥតមូលហេតុ គឺការគ្មានទំនងឲ្យចង់សើចសោះទៅជាសើច, ការសើចស្ងួត ។ អបហាសភាព ( —សៈ— ) ភាពឬភាវៈនៃអបហាស ។ ( ព. កា. )។
ឧទាហរណ៍៖ កុំធ្វើអបហាស សើចស្ងួតផ្ដេសផ្ដាស ឲ្យគេរង្កៀស សុជីវធម៌ ថាត្រូវឲ្យចៀស បើគេរង្កៀស ជាហេតុហិនល័ក្ខណ៍។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖