អបរាជិត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលឈ្នះគេ ។
ឧទាហរណ៍៖ ទ័ពអបរាជិត ( បើស្ត្រីជា អបរាជិតា ) ។
អបរាជិតបល្ល័ង្ក បល្ល័ង្កមានជម្នះ, បល្ល័ង្កឈ្នះមារ គឺរតនបល្ល័ង្ក ដែលព្រះសព្វញ្ញុពុទ្ធទ្រង់គង់លើក្នុងរាត្រី ដែលព្រះអង្គបានត្រាស់អនុត្តរសម្មាសម្ពោធិញ្ញាណ ។ អបរាជិតសង្គ្រាម សង្គ្រាមឈ្នះបច្ចាមិត្ត។ល។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលឈ្នះ ។
ឧទាហរណ៍៖ ដែលមិនចេះ មិនធ្លាប់ចាញ់ម្តងណា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖