អបចាយន
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អបចាយន ) សេចក្ដីគោរព, កោតក្រែង; ការបូជា, ការធ្វើសក្ការៈ; ការគោរពចំពោះបុគ្គលដែលគួរគោរព : បុត្រធីតាត្រូវមានអបចាយនៈចំពោះមាតាបិតា និងត្រកូលរៀមច្បង ។ អបចាយនកម្ម ការធ្វើអបចាយនៈ ។ អបចាយនធម៌ ច្បាប់ប្រាប់សេចក្ដីគោរពកោតក្រែង ។ ល ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជា ជេដ្ឋាបចាយនៈ ការគោរពកោតក្រែងចំពោះបុគ្គលជារៀមច្បងក្នុងត្រកូល ( ក្នុងបាលីច្រើនប្រើជា កុលេជេដ្ឋាបចាយន ) ។ វុឌ្ឍាបចាយនៈ ឬ ព្រឹទ្ធា—ការគោរពកោតក្រែងចំពោះបុគ្គលចាស់ឬចំពោះចាស់ព្រឹទ្ធាចារ្យ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖