Posted on Leave a comment

តើពាក្យ «អន្លូញ» មានន័យដូចម្ដេច ?


អន្លូញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសំពត់ស្លៀកពួកមួយ មាន ៣ ប្រភេទគឺ អន្លូញស្មើ អន្លូញត្បាញចម្រុះព័ណ៌អំបោះឬសូត្រចាក់និងអន្ទងខុសគ្នាប៉ុន្តែស្មើភាគគ្នាឬត្បាញចាក់និងអន្ទងលាយសូត្រនិងអំបោះឆ្លាស់ពីរសរសៃៗស្មើគ្នា; អន្លូញមក្លាំ អន្លូញត្បាញចាក់ជាក្រឡាបួនជ្រុងល្អិតៗ លាយព័ណ៌ក្រហមនិងខ្មៅឆ្លាស់គ្នាស្រដៀងនឹងសម្បុរគ្រាប់អង្ក្រេម អង្ក្រមទុំ ( ម. ព. មក្លាំ ទៀតផង ); អន្លូញប៉ប៉ក អន្លូញត្បាញដោយអំបោះអន្ទងសចាក់ខ្មៅសាច់គ្រើមៗ ( អន្លូញទាំង ៣ ប្រភេទនេះ ជាសំពត់សម្រាប់ស្លៀកប៉ុកប៉ឺនរបស់ប្រជាជនខ្មែរសម័យពីដើម, សព្វថ្ងៃគ្មានទេ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply