Posted on Leave a comment

តើពាក្យ «អន្លក់» មានន័យដូចម្ដេច ?


អន្លក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្លែដែលប្រើជ្រលក់បរិភោគផ្សំជាមួយនឹងទឹកគ្រឿង ឬផ្អក, ម៉ាំ, អំបិលម្ទេស, . . . : អន្លក់ស្រស់, អន្លក់ឆៅ, អន្លក់ស្រុស ។ អន្លក់អន្លៃ ( ម. ព. អន្លៃ ) ។ ព. ទ. បុ. ចង់ពិសាឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយ បើចង់ឆ្ងាញ់ត្រូវឲ្យមានអន្លក់ទឹកគ្រឿងផ្សំផង, បើចង់ឲ្យខ្លួនស្រណុកទៅខាងមុខ ត្រូវខំប្រឹងរៀនប្រឹងរកជាមុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply