Posted on Leave a comment

តើពាក្យ «អន្យតិរ្ថិយ» មានន័យដូចម្ដេច ?


អន្យតិរ្ថិយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អន្យតិរ្ថិយ; បា. អញ្ញតិត្ថិយ ) តិរ្ថិយដទៃ គឺដទៃក្រៅពីពុទ្ធសាសនិកជន : ពួកអន្យតិរ្ថិយ ឬ ពួកនិគ្រន្ថអន្យតិរ្ថិយ ។ ខ្មែរប្រើជា គុ. ( ព. ប្រ. ) ក៏មាន : កំណាញ់អន្យតិរ្ថិយ កំណាញ់ក្រៅតម្រា ។ ចិត្តអន្យតិរ្ថិយ ចិត្តអាក្រក់ហួសពេក ។ មនុស្សអន្យតិរ្ថិយ មនុស្សក្រៅធម៌ ក្រៅច្បាប់ ។ ល ។ ព. ប្រ. ជាកាព្យថា : ជនអន្យតិរ្ថីយ៍ ចិត្តជួអប្រីយ៍ ឥតមានមេត្តា ទោះឃើញអ្នកក្រ ទុគ៌តម្ដេចម្ដា ឥតមានករុណា អាណិតគ្នាសោះ ។ កើតមកជាមនុស្ស ទោះស្រីទោះប្រុស ក្រមុំកំលោះ គួរមានមេត្តា ករុណាដៅឆ្ពោះ អ្នកដែលមានគ្រោះ ឲ្យបានសុខផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply