Posted on Leave a comment

តើពាក្យ «អន្ន» មានន័យដូចម្ដេច ?


អន្ន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អទ ឬ អទ៑ “ស៊ី” + ត < ន្ន, លុប ទ ឬ ទ៑ ចោល ) របស់ដែលត្រូវស៊ី ( គ្រឿងស៊ីមានបាយជាដើម ) ។ អន្នកាល ពេលបាយ ( វេវ. ភត្តកាល ) ។ អន្នកិច្ច កិច្ចបរិភោគអាហារ ( វេវ. ភត្តកិច្ច ) ។ អន្នទាន ការឲ្យបាយចំណី ( ដល់បដិគ្គាហកឬបដិគ្គាហិកា ) ។ អន្នបាន គ្រឿងស៊ីនិងគ្រឿងផឹក, បាយទឹក ។ ល ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជា បុព្វន្ន ( < បុព្វ “មុន” + អន្ន ) របស់ដែលត្រូវស៊ីមុន ។ អបរន្ន ( អៈប៉ៈ— ; < អបរ “ក្រោយ, ខាងក្រោយ” + អន្ន ) របស់ដែលត្រូវស៊ីក្រោយ ។ បុព្វន្នាបរន្ន របស់ដែលត្រូវស៊ីមុននិងរបស់ដែលត្រូវស៊ីក្រោយ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply