Posted on Leave a comment

តើពាក្យ «អន្ធិកា» មានន័យដូចម្ដេច ?


អន្ធិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) រាត្រី ( យប់ ) ។ សម្រាប់ប្រើក្នុងកាព្យ តាមដោយកវីត្រូវការប្រើ, ដូចជាកាព្យ ព. ប្រ. ថា ។
ឧទាហរណ៍៖ ពេលអន្ធិកា ពន្លឺចន្ទ្រា នាខាងដើមខ្នើត ភ្លឺខ្សោយស្ទើរមើល- អ្វីៗពុំកើត ប្រៀបដូចអ្នកឆើត ឆាប់ឈប់លែងរៀន ។ ត្រូវរៀនឲ្យដល់ ថ្នាក់ខ្ពស់និម្មល កុំគេចវេះវៀន មិនដល់កម្រិត កុំខ្ជិលអៀនប្រៀន ត្រូវខំប្រឹងរៀន ប្រណាំងសែងចន្ទ្រ ។ ចន្ទ្រដប់ប្រាំកើត ដូចអ្នករៀនឆើត មានចិត្តកួចកាន់ រៀនទាល់ដល់ថ្នាក់- ខ្ពស់ដ៏សំខាន់ កុំឲ្យចាញ់ចន្ទ្រ ដប់ប្រាំកើតឡើយ ។ អ្នករៀនរូបណា យល់ក្ដីឧបមា នេះពុំកន្តើយ អ្នករៀនរូបនោះ ឆ្លងឆ្ពោះដល់ត្រើយ- វិទ្យាស្រេចហើយ រមែងក្សេមក្សាន្ដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply