អន្ធ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ខ្វាក់ ( ទាំងពីរខាង ); ព. កា., បើបុរសប្រើជា អន្ធោ; ស្ត្រីជា អន្ធា ក៏បាន; ព. កា. ថា : អន្ធោអន្ធា នៅជាមួយគ្នា សុទ្ធតែពពើម រាវរកនេះនោះ ទទីមទទើម ពពីមពពើម ជួនរកមិនឃើញ ។ អន្ធការ ងងឹត ។ អន្ធការដ្ឋាន ឬ —ស្ថាន ទីងងឹត ។ អន្ធការពន្ធនាគារ ឬ —គ្រឹះ ( —ការ៉:— ) គុកងងឹត ។ អន្ធកូប អណ្ដូងងងឹតគឺអណ្ដូងដែលមានមាត់តូចក្រហួចងងឹតឈ្ងោកមើលទឹកពុំឃើញ ។ អន្ធពាល ល្ងង់ងងឹតសូន្យឈឹង ( ដូចមនុស្សខ្វាក់ ) : ជនអន្ធពាល ( ម. ព. អនុពាល ផង ) ។ អន្ធូបមា ឬ អន្ធោបមា ( — ប៉ៈម៉ា; < អន្ធ + ឧបមា ) ឧបមាឬប្រៀបដូចមនុស្សខ្វាក់។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖