Posted on Leave a comment

តើពាក្យ «អន្ទោល» មានន័យដូចម្ដេច ?


អន្ទោល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. អន្ទោល ឬ អាន្ទោល “គ្រវី; គ្រវែង; ស្ទុះ; លឿន; លឿនដោយកម្លាំងខ្យល់” ) ត្រាច់រង្គាត់កើតស្លាប់ក្នុងវាលវដ្ដសង្សារ, វិលកើតវិលស្លាប់ ។
ឧទាហរណ៍៖ អន្ទោលកើតស្លាប់, អន្ទោលទៅក្នុងភពតូចភពធំ, អន្ទោលជាតិ ។

                       តាមស្វះស្វែងរកមិនលែង ។
ឧទាហរណ៍៖ អន្ទោលរកសព្វទិសទីក៏រកពុំឃើញ ។ ( ព. កា. ) : សព្វសត្វក្នុងលោក សុទ្ធតែវិយោគ ព្រោះការអន្ទោល មានក្ដីនិរាស ព្រាត់ប្រាសជាគោល ទោះចង់រត់ចោល ក៏គ្រាន់តែចង់ ។ រីព្រះសម្ពុទ្ធ មានញាណមោះមុត បំពេញចំណង់ ដោយទ្រង់យាត្រា តាមមាគ៌ាត្រង់ ពីព្រោះព្រះអង្គ ជ្រាបការអន្ទោល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply