Posted on Leave a comment

តើពាក្យ «អន្តោ» មានន័យដូចម្ដេច ?


អន្តា


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា.; សំ. អន្តរ៑ ) ខាងក្នុង, ឯក្នុង ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អន្តោគ្រាម ខាងក្នុងស្រុក ។ អន្តោគ្រឹះ ខាងក្នុងផ្ទះ ។ អន្តោជន ជនខាងក្នុង គឺមនុស្សក្នុងផ្ទះមួយ, ក្នុងគ្រួសារមួយឬក្នុងត្រកូលមួយ ។ អន្តោជាត ទាសៈកើតក្នុង; បើស្ត្រីជា អន្តោជាតា ( ហៅ អន្តោជាតទាស, អន្តោជាតទាសី ក៏បាន ) ។ អន្តោនគរ ខាងក្នុងក្រុង ។ អន្តោប្រវេសន៍ ការចូលមកខាងក្នុង ។ ការចូលមកក្នុងប្រទេសណាមួយ ដើម្បីតាំងលំនៅជាប្រាកដនៅទីនោះ ដោយឥតត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ, ដំណើរដែលជនបរទេសចូលមកតាំងលំនៅក្នុងប្រទេស : ការប្រិតប្រៀបខាងអន្តោប្រវេសន៍, រឿងអន្តោប្រវេសន៍ ។ អន្តោប្រាសាទ ខាងក្នុងប្រាសាទ ។ អន្តោសារ ឈើដែលមានខ្លឹមខាងក្នុង ( ឈើខ្លឹម ); ហៅ អន្តោសារជាតិ ឬ អន្តោសារព្រឹក្ស ក៏បាន។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply