អន្តេវាសិក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អន្តវាសិន៑ ឬ អន្តេវាសិន៑ “អ្នកច្រើនតែនៅក្នុងសម្នាក់ឬក្នុងទីជិតគ្រូ” ) សិស្ស, កូនសិស្ស ( ប្រើជា អន្តវាសិន ឬ អន្តេវាសិន ក៏បាន; សិស្សស្ត្រីជា អន្តវាសិនី ឬ អន្តេវាសិនី ) ។ អន្តេវាសិក ( ដោយសង្ខេប ) មាន ៥ ប្រភេទគឺ ១- បព្វជ្ជន្តេវាសិក សិស្សបំបួស ( ឲ្យបានជាសាមណេរ ); ២- ឧបសម្បទន្តេវាសិក សិស្សសូត្រ ( ឲ្យបានជាភិក្ខុ ); ៣- ឧទ្ទេសន្តេវាសិក សិស្សរៀនបាលី; ៤- និស្សយន្តេវាសិក សិស្សនិស្ស័យ ( សិស្សសូមនិស្ស័យនៅអាស្រ័យផង ); ៥- ធម្មន្តេវាសិក សិស្សរៀនធម៌អាថ៌ឬរៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ ( ហៅ វិជ្ជន្តេវាសិក, សិប្បន្តេវាសិក ជាដើម តាមរូបសព្ទចំណេះដែលរៀនក៏បាន ) ។ ម. ព. អន្តេ, សិស្ស និង អាចារ្យ ផង។
សិស្សដែលស្នាក់អាស្រ័យ និងបរិភោគអាហារក្នុងគ្រឹះស្ថានសិក្សាណាមួយ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សិស្សដែលស្នាក់អាស្រ័យ និងបរិភោគអាហារក្នុងគ្រឹះស្ថានសិក្សាណាមួយ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖