Posted on Leave a comment

តើពាក្យ «អន្តសយ្យា» មានន័យដូចម្ដេច ?


អន្តសយ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. —ឝយ្យា; បា. —សេយ្យា ) ការដេកក្នុងកាលជាទីបំផុត ( ការដេកស្លាប់, ការដេកស្លាប់លើផែនដី ); ទីដីបញ្ចុះសព, ដីកប់ខ្មោច ។ ( ព. កា. )
ឧទាហរណ៍៖ អន្តសេយ្យា ឥតមានសត្វណា គេចចៀសវាងបាន ដល់កាលកំណត់ មច្ចុរុញច្រាន ឲ្យសត្វផងបាន ដូចៗជាគ្នា ។ រីកម្មនិងផល ពុំដែលខានផ្ដល់ ទុក្ខសុខកាចជា ឲ្យឃើញជាក់ស្ដែង ជិតពេលមរណា ព្រះពុទ្ធប្រាប់ថា ឃើញតាមផ្លូវចិត្ត ។ ឃើញតែម្នាក់ឯង ពុំអាចនឹងថ្លែង ប្រាប់អ្នកនៅជិត បន្ទាប់ពីនោះ ទើបអស់ជីវិត កម្មណានៅជិត ទៅតាមកម្មនោះ ។ ព. ពុ.។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply