អន្តរាយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អន្តរា “ក្នុងពាក់កណ្ដាល; ក្នុងរវាងឬក្នុងចន្លោះ” + អាយ “មក” ) ធម៌ដែលមកក្នុងរវាងនៃចុតិនិងបដិសន្ធិ ( ព. ពុ. ); ហេតុដែលមកជំទាស់ក្នុងចន្លោះឬក្នុងពាក់កណ្ដាល; សេចក្ដីទើសទាក់, ឧបសគ្គការណ៍; ភ័យ; ដំណើរខូចប្រយោជន៍, ការខូចបង់សៀត, សេចក្ដីវិនាស ។
ឧទាហរណ៍៖ ប្រទះលើអន្តរាយ; សូមកុំឲ្យមានអន្តរាយតាមផ្លូវ !។
ខ្មែរប្រើជា កិ. ផងក៏បាន សំដៅសេចក្ដីថា “ខូច, វិនាស”
ឧទាហរណ៍៖ លិចទូកទំនិញអន្តរាយអស់; អន្តរាយខ្លួន ឬ ខ្លួនត្រូវអន្តរាយ ។
ការវិនាស ខូចខាតវត្ថុអ្វីមួយ ដែលបណ្តាលពីបុព្វហេតុដ៏ខ្លាំងក្លា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖