Posted on Leave a comment

តើពាក្យ «អន្តរាគមន៍ការទូត» មានន័យដូចម្ដេច ?


អន្តរាគមន៍ការទូត


មានន័យថា អន្តរាគមន៍មួយដែលត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិនៅពេលមានជម្លោះអន្តរជាតិកើតឡើង។ អន្តរាគមន៍នេះមិនមានប្រើអំពើហិង្សាដូចអន្តរាគមន៍យោធាទែ ហើយមានទម្រង់ចំនួន៤ ដូចខាងក្រោម៖ ១- ការអង្កេត(inquiry)៖ ការស្វែងរកការពិតដោយអ្នកអង្កេតការណ៍អព្យាក្រឹត។ ២- ការសម្របសម្រួល(good offices)៖ ការលើកទឹកចិត្តភាគីនានាឱ្យចរចាគ្នាដោយប្រកាន់ជំហរអព្យាក្រឹត្យក្នុងការចរចា។ ៣- សន្ធានកម្ម(Mediation)៖ ការស្នើឡើងជាដំណោះស្រាយដោយធ្វើជាអន្តរការីរវវាងភាគីទាំងសងខាង។ ភ្នាក់ងារនេះមានតួនាទីសម្របសម្រួលឱ្យមានដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែគ្មានអំណាចចាប់បង្ខំឱ្យភាគីជម្លោះទទួលយកដំណោះស្រាយរបស់ខ្លួនឡើយ។ តួនាទីរបស់អ្នកសម្របសម្រួលគឺគ្រាន់តែផ្តល់ឱវាទតែប៉ុណ្ណោះ។ ៤- ការសម្រុះសម្រួល(conciliation)៖ នីតិវិធីដែលត្រូបានបង្កើតឡើងដោយគណៈកម្មការមួយដែលទទួលបានការទុកចិត្ត និងមានការឯកភាពពីភាគីនានាក្នុងការស្វែងរកដំណោះស្រាយមួយដែលមិនចងកាតព្វកិច្ច និងដើម្បីផ្សះផ្សាជម្លោះរវាងភាគីនានា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply