អន្តរាគមន៍
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. < អន្តរ ឬ អន្តរា “ក្នុងចន្លោះឬក្នុងរវាង” + អាគមន “ការមក” ) ការចូលរួមដោយសេចក្ដីស្ម័គ្រ; ការជួយអះអាងសម្រុះសម្រួល; ការចេញពាំងមុខដោយអំណាចក្នុងរឿងអ្វីមួយ, . . .។
ឧទាហរណ៍៖ ធ្វើអន្តរាគមន៍ក្នុងរឿងវិវាទ ( បារ. Intervention )។
ការចូលរួមដៃដោយចេតនា ការពាំងមុខដោយពលានុភាព។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖