អន្តរ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ចន្លោះ, រវាង; ដទៃ; រយៈ; ប្រហោង, រូង, រន្ធ; ទោសភ្លាំងភ្លាត់; ឱកាស; ចំណែកឬប៉ែកខាងក្នុង; ចិត្ត, វិញ្ញាណ; សំពត់, សំពត់ស្លៀក ។ អន្តរកប្ប ( —ក័ប ) កប្បជាចន្លោះឬក្នុងរវាងនៃកប្បមួយៗ ។ ច្រើននិយាយថា កើតអន្តរកប្ប ( —អន់-ដ-រ៉ៈក័ប ឬ អន់-ដ-ក័ប ) សំដៅសេចក្ដីថា “កើតជម្លោះវាយកាប់ចាក់គ្នា” : កំពុងតែសុខៗ ស្រាប់តែស្រុកទេសកើតអន្តរកប្ប ។ អន្តរការណ៍ ឬ —ហេតុ ការណ៍ដែលនាំឲ្យទើសទាក់, រឿងហេតុទើសទាក់, ឧបសគ្គ; ហេតុជាទោស ។ អន្តរកាល ឬ —សម័យ កាលឬសម័យដែលមានហេតុនាំឲ្យទើសទាក់ពុំស្រួល ។ អន្តរគវេសី ( —គៈ— ) អ្នកស្វែងឬរំពៃរកទោសគេ ( បើស្ត្រីជា អន្តរគវេសិនី ) ។ វេវ. រន្ធគវេសី, រន្ធគវេសិនី ។ អន្តរគ្រឹះ ចន្លោះផ្ទះ ។ អន្តរជាតិ ជាតិដទៃ, ជាតិនានា ។ អន្តរាត្ម័ន ឬ អន្តរាត្មា ( < អន្តរ + អាត្មន៑, អាត្មា ) ចិត្តឯង, ខ្លួនឯង; ក្នុងចិត្ត; ក្នុងខ្លួន ។ អន្តរាបត្តិ ( < អន្តរ + អាបត្តិ ) អាបត្តិក្នុងចន្លោះ គឺអាបត្តិសង្ឃាទិសេសដែលភិក្ខុត្រូវក្នុងកាលកំពុងនៅបរិវាស ( ព. វិ. ពុ. ) ។ ល ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជា ពុទ្ធន្តរ, លោកន្តរ ជាដើម ( ម. ព. ទាំងនេះ )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖