អន្ត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលជាទីបំផុត; ដែលចប់, ស្រេច; លាមក; អាក្រក់; ថោកទាប, ខ្ជីខ្ជា, ពុំប្រសើរ ។ ន. ទីបំផុត; ការស្រេច; សេចក្ដីវិនាស, សេចក្ដីស្លាប់; ជាតិ, ធម្មតា; អារម្មណ៍; ចំណែក; ខេត្តដែន; អវយវៈ ។ ប្រើភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា អន្តកម្ម អំពើអាក្រក់; ការថោកទាប; ការជាចុងបំផុត ។ អន្តករ អ្នកធ្វើនូវទីបំផុតទុក្ខ ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត ) ។ អន្តកាល កាលជាទីបំផុត; ពេលស្លាប់ ។ អន្តគត ( —គត់ ) ដែលស្លាប់ហើយ ( បើស្ត្រីជា អន្តគតា ) ។ អន្តគូ អ្នកដល់នូវទីបំផុតទុក្ខ ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត ) ។ អន្តជាតិ ជាតិទាប; អ្នកដែលមានជាតិថោកទាប ។ អន្តធម៌ ធម៌លាមកឬធម៌អមខាង; មាន ២ យ៉ាងគឺ ១- កាមសុខល្លិកានុយោគ សេចក្ដីព្យាយាមខំប្រឹងប្រព្រឹត្តវត្តប្រតិបត្តិខ្ជីខ្ជាតាមតែបាន; ២- អត្តកិលមថានុយោគ សេចក្ដីព្យាយាមខំប្រឹងប្រព្រឹត្តវត្តប្រតិបត្តិតឹងពេកធ្វើខ្លួនឲ្យលំបាកហួសហេតុឃ្វាងខុសផ្លូវប្រតិបត្តិល្អ ( ព. ពុ. ) ។ អន្តព័ណ៌ ឬ អន្តវណ្ណ មនុស្សជាតិទាប, ជនជាតិសូទ្រៈ ។ អន្តវាសិន ឬ អន្តេវាសី សិស្ស, កូនសិស្ស; បើស្ត្រីជា អន្តវាសិនី ឬ អន្តេវាសិនី ( ម. ព. អន្តេវាសិក ផង )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖