អនោម
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អន៑ “មិន, ពុំ, ឥត” + ឱម < អវម “ទាប, ថោកទាប, ទន់ទាប”; សំ. អនវម < អន + អវម ) ដែលមិនថោកទាប, មិនទន់ទាប, មិនថយថោក, មិនមែនល្មាក់ល្មម ( លើសលែង, ប្រសើរ, ថ្លៃថ្លា, ខ្ពង់ខ្ពស់ ) ។ អនោមគុណ គុណខ្ពង់ខ្ពស់; ដែលមានគុណខ្ពង់ខ្ពស់ : ព្រះសព្វញ្ញុពុទ្ធ អនោមគុណ ។ អនោមញ្ញាណ ញាណដ៏ខ្ពង់ខ្ពស់; ដែលមានញាណខ្ពង់ខ្ពស់ ។ អនោមប្បញ្ញា ប្រាជ្ញាស្រួចស្រាល់, ប្រាជ្ញាមុត ។ អនោមសត្ត ឬ អនោមកសត្ត សត្វប្រសើរ ( បរមពោធិសត្វ, មហាសត្វ ); ប្រើជា —សត្វ ក៏បាន។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖