អនេសនៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —នា < អន៑ “មិន, ពុំ, ឥត” + ឯសនា “ការស្វែង, ការស្វះស្វែង, ការរក” ) ការស្វែងរកពុំត្រូវតាមធម៌ឬពុំត្រូវតាមបែបបទ ។
ឧទាហរណ៍៖ កុំចិញ្ចឹមជីវិតដោយអនេសនៈ។
ការចិញ្ចឹមជីវិតដោយដំណើរស្វែងរកចតុប្បច្ច័យ មិនត្រូវតាមធម៌វិន័យ ។
ឧទាហរណ៍៖ បព្វជិតពុទ្ធសាសនិកត្រូវវៀរចាកអនេសនៈម្ភៃមួយ និងបាបធម៌៥ ( ព. វិ. ពុ. ) ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អនេសន, ដូចជា អនេសនប្បហាន ( —ន៉ាប់-ប៉ៈ— ) ការលះអនេសនៈ គឺការស្វែងរកត្រូវតាមធម៌ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖