អនេកត្ថសំខ្យា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សំខ្យាសព្ទប្រាប់សេចក្ដីថា “ច្រើន” គឺ សត, សហស្ស កុំប្រែថា “រយ, ពាន់” ឲ្យប្រែថា “ច្រើន” ឬថា “អនេក” វិញ, ដូចជា សតបទី, សហស្សបទី “សត្វមានជើងច្រើន” គឺម្រើមព្រះ, ក្អែប; សតតេជះ “មានតេជះច្រើន”, សហស្សរំសី “មានរស្មីច្រើន” ( ព្រះអាទិត្យ ); សតបុញ្ញលក្ខណៈ “មានលក្ខណៈនៃបុណ្យច្រើន” ( ព្រះសម្មាសម្ពុទ្ធ ); សហស្សនេត្ត “មានបញ្ញាចក្ខុច្រើន” គឺអាចដឹងនូវហេតុដ៏ច្រើន ក្នុងការគិតមួយរំពេចក៏អាចឃើញភ្លាមៗ ( ព្រះឥន្ទ្រ ); សហស្សធនុ ឬ សហស្សធ្នូ “ធ្នូមានទម្ងន់ច្រើន” ឬក៏ សហស្សត្ថាមធ្នូ “ធ្នូធ្ងន់ច្រើន បើលុះតែកម្លាំងមនុស្សច្រើននាក់ទើបអាចលើករួចឬយឹតបាញ់បាន” ។ លក្ខ កុំឲ្យប្រែថា “គ្រឿងចំណាំ, គ្រឿងកំណត់” ឲ្យប្រែថា “សែន, មួយសែន”, ដូចជា លក្ខសំវច្ឆរៈ “មួយសែនឆ្នាំ”, លក្ខកប្ប ឬ លក្សកល្ប “មួយសែនកប្ប, មួយសែនកល្ប៍”។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖