អនុស្សាវរីយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) ពាក្យសន្មតហៅចេតិយដ្ឋានដែលសាងទុកជាទីរឭកដល់ហេតុឬរឿងឬក៏បុគ្គលដែលពុំគួរបំភ្លេចចោល
ឧទាហរណ៍៖ រឿងនេះអស្ចារ្យណាស់ គួរសាងអនុស្សាវរីយទុកក្នុងទីណាមួយ។
ការដែលគួររលឹកនឹកឃើញ ។
ឧទាហរណ៍៖ មានអនុស្សាវរីយ៍ចងចាំនៅក្នុងចិត្តឥតភ្លេច;
វត្ថុជាអំណោយដែលទុកជាទីរលឹក ។
ឧទាហរណ៍៖ ខ្ញុំជូនចិញ្ចៀនមួយវង់នេះទុកជាអនុស្សាវរីយ៍ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖