អនុពាល
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. អនុ “តាម” + ពាល “ល្ងង់” ប៉ុន្តែពុំដែលប្រទះឃើញប្រើក្នុងគម្ពីរបាលីជា អនុពាល ឡើយ ឃើញប្រើខ្លះតែក្នុងសាស្ត្រាសម្រាយបុរាណ។
ឧទាហរណ៍៖ ចិត្តអនុពាល; ឯក្នុងគម្ពីរបាលីឃើញប្រើតែ អន្ធពាល “ល្ងង់ងងឹតសូន្យឈឹងដូចជាខ្វាក់” ) ដែលល្ងង់ខ្លៅតាមៗគ្នាឬដែលប្រព្រឹត្តតាមជនពាល ( ម. ព. អន្ធពាល ផង )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖