អនុប្រការ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អនុ “តូច, រង” + ប្រការ; បា. អនុ + បការ > អនុប្បការ ) ប្រការតូច, ប្រការរង គឺប្រការតូចៗឬប្រការរងដែលរៀបរៀងតាមលំដាប់នៅក្នុងប្រការនីមួយៗនៃប្រកាសឬបទបញ្ញត្តិជាដើម ដោយមានរៀងតួអក្សរ ក ) _ . . . , ខ ) _ . . . , គ ) _ . . . ជាដើម ចុះសេចក្ដីដែលញែកចេញពីក្នុងប្រការនោះៗ បញ្ញត្តិនេះ មាននិយាយក្នុងប្រការទី ៥ ត្រង់អនុប្រការ ក ) _ . . . និង ខ ) _ . . . នៃប្រកាសក្រសួងនាយករដ្ឋមន្ត្រីលេខ ១១២ ន. រ. ចុះថ្ងៃទី១០ ខែមេសា ព. ស. ២៥០៣, គ. ស. ១៩៥៩។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖