Posted on Leave a comment

តើពាក្យ «អនុបយោគ» មានន័យដូចម្ដេច ?


អនុបយោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការដកហូត ឬបំបែរនូវគម្យស្ថាន សេចក្តីសម្រេចបំបែរ ឬដកទ្រព្យសាធារណៈណាមួយ ដូចយ៉ាងផ្លូវថ្នល់ ផ្ទះល្វែងឱ្យប្រើ ឬយកទៅធ្វើអ្វីផ្សេងវិញ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការលែងប្រើតាមការចាត់ ការលុបនូវគម្យស្ថាន នៃអគារសាធារណៈ។ នៅទីនេះ ច្បាប់អនុបយោគ ជាច្បាប់ដែលរំសាយពីប្រភេទទ្រព្យសម្បត្តិមួយ ទៅប្រភេទទ្រព្យសម្បត្តិមួយទៀត ដូចជារំសាយពីទ្រព្យសម្បត្តិសាធារណៈ មកជាសម្បត្តិឯកជនរបស់រដ្ឋជាដើម។ ២. ប្រតិបត្តិការនៃការធ្វើចំណាត់ថ្នាក់ឡើងវិញ លើទ្រព្យសម្បត្តិរបស់រដ្ឋ ដែលនាំឱ្យមានការផ្លាស់ប្ដូរឋានៈ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply