Posted on Leave a comment

តើពាក្យ «អនុបទ្រព» មានន័យដូចម្ដេច ?


អនុបទ្រព


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. អនុបទ្រវ < អន៑ “មិន, ពុំ, ឥត” + ឧបទ្រវ “ឧបទ្រព”; បា. អនុបទ្ទវ < អន៑ + ឧបទ្ទវ ) ដែលឥតឧបទ្រព។
ឧទាហរណ៍៖ ផ្ទះអនុបទ្រព, ទីនោះជាអនុបទ្រព ( ប្រើជា និរុបទ្រព ក៏បាន, ប្រែថា “ឥតឧបទ្រព” ដែរ ) ។ ព. កា. ថា : អនុបទ្រព កើតមានព្រោះឈប់ លែងកាន់ទុច្ចរិត ផ្លូវកាយវាចា និងខាងផ្លូវចិត្ត ថែមទាំងអាណិត សព្វសត្វផងទៀត ។ ឧបទ្រពចង្រៃ រែងមានច្រើនក្រៃ ព្រោះចិត្តចង្អៀត ប្រព្រឹត្តអាក្រក់ នេះហើយនោះទៀត គ្រោះកាចតែងបៀត អែបចូលមិនស្រាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply