Posted on Leave a comment

តើពាក្យ «អនុត្តរ» មានន័យដូចម្ដេច ?


អនុត្តរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < អន៑ “មិន, ពុំ, ឥត” + ឧត្តរ “លើសលុប, លើសលែង, ប្រសើរផុត” ) ដែលប្រសើរផុត, ឥតមានអ្វីស្មើ ។ ន. ព្រះនាមព្រះសព្វញ្ញុពុទ្ធ ។ អនុត្តរធម៌ លោកុត្តរធម៌ ។ អនុត្តរភាព ភាពនៃបុគ្គលដែលគ្មាននរណាមួយផ្ទឹមស្មើបាន, អានុភាពដ៏ខ្ពង់ខ្ពស់; ឧត្តមានុភាព ខាងនយោបាយនិងខាងកម្លាំងទ័ព ដែលប្រទេសមហាអំណាចណាមួយផ្សាយគ្របសង្កត់ទៅលើប្រទេសដទៃ : រំលោភលើគេដោយអាងអនុត្តរភាពរបស់ខ្លួន ។ អនុត្តរសម្ពោធិញ្ញាណ ឬ —សម្មាសម្ពោធិ ញាណឬប្រាជ្ញានៃព្រះសម្មាសម្ពុទ្ធ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply