Posted on Leave a comment

តើពាក្យ «អនិស្សរ» មានន័យដូចម្ដេច ?


អនិស្សរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អន៑ “មិន, មិនមែន; ពុំ, ពុំមែន, ឥត” + ឥស្សរ “ជាធំ”; សំ. អនីឝ្វរ < អន៑ + ឦឝ្វរ ) ដែលមិនមែនជាធំ; អ្នកដែលមិនមែនជាធំលើគេ, ចិត្តដែលមិនមែនជាធំលើរូបកាយ : ខ្លួនខ្ញុំជាអនិស្សរៈ ធ្វើម្ដេចនឹងសម្រេចការនេះបាន ! ( បើស្ត្រី និង ព. ហុ. ជា អនិស្សរា ) ។ ព. ផ្ទ. ឥស្សរ, ឥស្សរា ។ អនិស្សរជន ឬ —បុគ្គល ជនឬបុគ្គលដែលមិនមែនជាធំលើគេ ។ អនិស្សរភាព ភាវៈឬភាពនៃអ្នកដែលមិនមែនជា ឥស្សរៈ; ដំណើរមិនមែនជាធំលើគេ ។ ល ។ ព. កា. ប្រើជា អនិស្សរោ, អនិស្សរា, អនិស្សរំ ក៏បាន, ដូចជាកាព្យថា : កាលខ្លួននៅក្មេង កុំយកការលេង មកធ្វើជាមុខ ត្រូវខំរៀនសូត្រ កុំស៊ុកគ្រលុក សន្សំទ្រព្យទុក តាមវ័យកុំធ្លោយ ។ ដល់ចាស់ជរា អនិស្សរា កម្លាំងថយខ្សោយ ធ្វើអ្វីពុំកើត ភ្លេចមុខភ្លេចក្រោយ គួរកុំបណ្ដោយ ឲ្យខាតវេលា ។ អាយុជីវិត ភ្លេចពុំបានគិត អាទិត្យចន្ទ្រា ថ្ងៃស៊ីយប់ស៊ី ខ្ទេចខ្ទីអាត្មា ដល់ពេលអនិច្ចា ទើបភ្ញាក់ខ្លួនព្រើត ។ ឬមួយបែបទៀតថា : ខ្លួនប្រាណជនចាស់ ទ្រមតាមចំណាស់ អនិស្សរា ធ្វើអ្វីលែងកើត រស់តែមាត់ថា អ្នកមានប្រាជ្ញា គួរកាន់សុចរិត ។ តាំងពីខ្លួនក្មេង កុំគិតតែលេង ភ្លាំងភ្លេចការណ៍ពិត លុះដល់ខ្លួនចាស់ ទើបកាន់សុចរិត រូបកាយមិនស្បិត ស្ដាប់ចិត្តចង់ឡើយ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < អន៑ “មិន, មិនមែន; ពុំ, ពុំមែន, ឥត” + ឥស្សរ “ជាធំ”; សំ. អនីឝ្វរ < អន៑ + ឦឝ្វរ ) ដែលមិនមែនជាធំ; អ្នកដែលមិនមែនជាធំលើគេ, ចិត្តដែលមិនមែនជាធំលើរូបកាយ : ខ្លួនខ្ញុំជាអនិស្សរៈ ធ្វើម្ដេចនឹងសម្រេចការនេះបាន ! ( បើស្ត្រី និង ព. ហុ. ជា អនិស្សរា ) ។ ព. ផ្ទ. ឥស្សរ, ឥស្សរា ។ អនិស្សរជន ឬ —បុគ្គល ជនឬបុគ្គលដែលមិនមែនជាធំលើគេ ។ អនិស្សរភាព ភាវៈឬភាពនៃអ្នកដែលមិនមែនជា ឥស្សរៈ; ដំណើរមិនមែនជាធំលើគេ ។ ល ។ ព. កា. ប្រើជា អនិស្សរោ, អនិស្សរា, អនិស្សរំ ក៏បាន, ដូចជាកាព្យថា : កាលខ្លួននៅក្មេង កុំយកការលេង មកធ្វើជាមុខ ត្រូវខំរៀនសូត្រ កុំស៊ុកគ្រលុក សន្សំទ្រព្យទុក តាមវ័យកុំធ្លោយ ។ ដល់ចាស់ជរា អនិស្សរា កម្លាំងថយខ្សោយ ធ្វើអ្វីពុំកើត ភ្លេចមុខភ្លេចក្រោយ គួរកុំបណ្ដោយ ឲ្យខាតវេលា ។ អាយុជីវិត ភ្លេចពុំបានគិត អាទិត្យចន្ទ្រា ថ្ងៃស៊ីយប់ស៊ី ខ្ទេចខ្ទីអាត្មា ដល់ពេលអនិច្ចា ទើបភ្ញាក់ខ្លួនព្រើត ។ ឬមួយបែបទៀតថា : ខ្លួនប្រាណជនចាស់ ទ្រមតាមចំណាស់ អនិស្សរា ធ្វើអ្វីលែងកើត រស់តែមាត់ថា អ្នកមានប្រាជ្ញា គួរកាន់សុចរិត ។ តាំងពីខ្លួនក្មេង កុំគិតតែលេង ភ្លាំងភ្លេចការណ៍ពិត លុះដល់ខ្លួនចាស់ ទើបកាន់សុចរិត រូបកាយមិនស្បិត ស្ដាប់ចិត្តចង់ឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply