Posted on Leave a comment

តើពាក្យ «អនិស្សយមុត្តក» មានន័យដូចម្ដេច ?


អនិស្សយមុត្តក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —មុត្តក ) អ្នកដែលមិនទាន់រួចផុតអំពីនិស្ស័យ គឺអ្នកដែលនៅក្នុងបន្ទុកឬក្នុងអំណាចគេទូន្មានប្រៀនប្រដៅស្ដីថា
ឧទាហរណ៍៖ បុត្របុរសស្ត្រីដែលនៅក្នុងបន្ទុកមាតាបិតា ជាអនិស្សយមុត្តក; ភិក្ខុខ្ចីវស្សាឬភិក្ខុចាស់សូម្បីបួសបាន ៦០ វស្សាហើយ បើល្ងង់ខ្លៅពុំស្គាល់កិច្ចខុសត្រូវក្នុងវិន័យទេ ជាអនិស្សយមុត្តក ( ប្រើជា —មុត្តកៈ ក៏បាន ) ។ ព. ផ្ទ. និស្សយមុត្តក ។ បើស្ត្រីជា អនិស្សយមុត្តិកា ។ ព. ផ្ទ. និស្សយមុត្តិកា ។ ព. កា. ឲ្យងាយចំាថា : អនិស្សយមុត្តក៍ កាលបើចេញផុត ចាកអ្នកគ្រប់គ្រង ត្រូវសុំនិស្ស័យ អ្នកដែលខ្លួនផ្គង នឹងជ្រកនៅផង ទើបអាចនៅបាន ។ អនិស្សយមុត្តិកា មានន័យដូចគ្នា កុំបីឈ្លានពាន ត្រូវសុំនិស្ស័យ ទើបខ្លួននឹងមាន ក្ដីសុខសម្រាន្ដ តរៀងទៅមុខ ។ អ្នកបួសគ្រហស្ថ ដូចគ្នាទាំងអស់ ត្រូវចងចាំទុក បើគ្មាននិស្ស័យ ខុសផ្លូវច្បាប់ស្រុក ក្រមច្បាប់ចាត់ទុក ថាតាមទំនើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply